ចូលពន្យល់ដោយលើកឧទាហរណ៌មកបញ្ជាក់។
សេចក្តីអត្ថាធិបាយ
នៅគ្រប់សម័យកាលណា ក ដោយដើម្បីកសាងសង្គមជាតិឲមានការរីកចម្រើនលូតលាស់ទៅមុខបានល្អចាំប៉ាចត្រូវតែមានការចូលរួមពីស្ត្រីគ្រប់សកម្មភាពទាំងអស់ដយមិនអាចខ្វះបាន។ទោះបីការងារនោះតូចក្តីធំក្តីត្រូវតែមានស្ត្រីចូលរួមជាសមាជិក។អាស្រ័យហេតុនេះហើយទើបមានមតិមួយបានលើកឡើងថា"ស្ត្រីមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ"។
តើស្ត្រីមានតួនាទីអ្វីខ្លះក្នុងការអភិវឌ្ឍសង្គមជាតិ?
ដើមប្បីជាជំនួយដល់ការបកស្រាយមតិប្រធានខាងលើឲបានក្បោះក្បាយនិងសុីជម្រៅ ជាដំបូងគម្បីយល់អត្ថន័យនៃពាក្យគន្លឹះ"តួរនាទី និង ការអភិវឌ្ឍ"ជាមុនសិន។តួនាទីមានន័យថា មុខងារ ឬភារកិច្ចយ៉ាងចាំប៉ាច់មិនអាចអត់បាន។រីឯអភិវឌ្ឍមានន័យថា ធ្វើឲរីកចម្រើន ឬ ធ្វើឲប្រសើឡើងជាងមុន។ប្រធានចងបង្ហាញឲឃើញថាស្ត្រីមានតួនាទីយ៉ាងពិសេសក្នុងការជំរុញជាតិឲទទួលបាននូវភាពប្រសើរឡើង។
ជាការពិតណាស់ស្ត្រីពិតជាមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រាកដម៉ែន។បានជាហ៊ានអះអាងដូចនេះព្រោះស្ត្រីជាមេគ្រួរសាដែលបានរៀបចំគ្រួសាឲមានសណ្តាប់ធ្នាប់ល្អនិងសុភមង្គល់។នៅពេលស្ត្រីមានកូននៅក្នុងបន្ទុកស្រីជាអ្នកចិញ្ចិមបីបាច់ថែទាំនិងថ្នាក់ថ្នមកូនពុំដែលថធ្វេប្រហែសមិនតែប៉ុន្នោះត្រូវធ្វើកាងារចិញ្ចិមកូនមិនចាញ់បុរសឡើយ។មាតាទាំងឡាយតែងជាអ្នកដែរស្និតស្នាល់នឹងកូនជាងឪពុកដោយអប់រំទូមានកូនចៅគ្រប់បែបយ៉ាងដើម្បីឲក្លាយជាមនុស្សល្អសម្រាប់គ្រួសានិងងសង្គមជាតិជាងនេះទៅទៀតគឺជាអ្នកផ្តល់ភាពកក់ក្តៅបំផុតក្នុងគ្រួសារនិងជាអ្នករៀបចំទុកដាក់ទ្រព្យសម្បត្តិឲបានគង់វងទៀតផង។ឧទាហរណ៌ នៅក្នុងគ្រួសារមួយបើស្ត្រីជាអ្នកទុកដាក់ទ្រព្យសម្បត្តិដែលប្តីរកបាន បានត្រឹមត្រូវនិងចេះសន្សំសំចៃក្នុងការចាយវាយមិនខ្ជះខ្ជាយគ្រួសារនោះប្រាកដជាមានទ្រព្យសម្បត្តិបរិបូរ និងមានសុភមង្គលជាមិនខាន។ទទឹមនិងមានតួនាទីក្ុងក្រួសាស្ត្រីក បានចូលរួមយ៉ាងសកម្មក្នុងសង្គមដែដូចជា ស្ត្រីអាជាអ្នកឹកនាំកាងារធំៗបានមិនចាញ់បុរស។
ស្ត្រីបានចូលរួមចំណែកក្នុងចលនាសង្គមយ៉ាងសស្រាក់សស្រាំ និងជួយដោះស្រាយបញ្ហាលំបាកផ្សេងៗទៀតផង។ជាក់ស្តែងស្ត្រីបានចូលខ្លួនក្នុងការងារជាច្រើនដូចជា ធ្វើជាគ្រូបង្រៀនវេជ្ជបណ្ឌិត គ្រូពេទ្យ និយោជិក សហគ្រិន មេឃុំ សិល្បះករ ប្រធានសហគមន៍ ព្រមទាំថ្នាក់ដឹកនាំកំពូលៗដូចជាសមាជិករដ្ឋសភា ព្រឹត្តសភា រាជរដ្ឋាភិបាលនឹងតំណែងសំខាន់ជាច្រេីនទៀត។ជួនកាលការងារខ្លះត្រូវពឹងផ្អែកលេីស្ត្រីដោយពុំអាចខ្វះទៀតផង ដូចជាឆ្មបជាដេីម។ ឧទាហរណ ការដឹកនាំក្នុងសង្គមមួយដោយរាប់បញ្ចូលទាំថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កំពូលស្ត្រីដាច់ខាតនូវតែកម្លាំងចលករដ៏មានតំលៃមិនអាចខ្វះបាន ជាក់ស្តែងនូវក្នុងប្រវត្តិសាស្ត្រខ្មែរដ៏យូលងណាស់មកហេីយ ក៏បានបង្ហាញពីតម្លៃស្ត្រីដែរចូលរួមចំណែកក្នុងការដឹកនាំនិងអភិវឌ្ឍប្រទេសជាតិដែរជាពិសេសព្រះនាងលីវយីជាបឋមក្សត្រខ្មែរ និងព្រះនាងឥទ្រទេវីជាកំពូលនារីដ៏អស្ចារ្យដែលបានចូលរួមកសាងប្រទេសជាតិឲយរីកចម្រេីន។ចំណែកក្នុងស្នាដៃអក្សរសិល្បខ្មែរកវីនិពនបានបង្ហាញនូវសកម្មភាពនិងវីរៈភាពនៃស្ត្រីខ្មែរក្នុងការចូលរួមគ្រប់សកម្មភាពសង្គមដូចគ្នាឯក្នុងរឿងភូមិតិរឆ្ឆានតួរអង្គនាងនីនិងនាងប៊ីគឺជានិមិត្តរូបរបស់អ្នកក្រាំលាវក្នុងការទាមទាសិទ្ធសេរីភាពពីអានានិគមនិយមបារាំងដោយមិនខ្លាចអំណាចបារាំងប៉ាដេស បន្តិចណាឡេីយ។ម្យាងវិញតៀតនូវក្នុងអក្សរសិល្បរឿងតេជោយ៉តដោយសារតែជំទាវស្រែនមានការគ្រប់គ្រងល្អស្មារតីជាតិនិយមក្នុងនាមជាពលរដ្ឋល្អ ជានាក់ដឹកនាំដ វ័យឆ្លាតប៉ែបនឹងហេីយទេីបលោកទំទាវអាាចប្រេីវិធីកម្ចាត់ស្តាចសម្រែដែលជាជនក្បត់ជាតិបានសម្រេចជោគជ័យដ៏ត្រចេះត្រចង់ ។
សរុបសេចក្តីមកតាមការបកស្រាយនិងអំណះអំណាងខាងលេីឃេីញថាស្ត្រីពិតជាមានភរៈកិច្ចដ សំខាន់ណាស់ក្នុងការធ្វេីឲសង្គមមានការអភិវឌ្ឍបានល្អនិងជឿនលឿន។
ដូចនេះមតិរបស់ប្រធានខាងលេីពិតជាមានអត្តន័យយ៉ាងជ្រាលជ្រៅដេីម្បីអប់រំដល់មនុស្សគ្រប់រូបឱចេះគោរពសិទ្ធនិងលេីកកម្ពស់ស្ត្រីព្រោះស្ត្រីក៏អាចអភិវឌ្ឍប្រទេសជាតិបានដូចបុរសដែរ។
ដូចនេះដេីម្បីឆ្លេីយតបនិងតម្រូវការរបស់សង្គមស្ត្រីទាំឡាយគប្បីខិតខំសិក្សារៀនសូតឱមានសម្ថភាពគ្រប់គ្រាន់ទេីបជាការប្រសេី។
No comments:
Post a Comment